Posts

Showing posts from January, 2018

ល្អ​មែន​ទែន! ១២​​ឃ្លា​ទុក​​ប្រដៅ​កូន​ចៅ​​របស់​ភរិយា​ប្រធានាធិបតី​ចិន (​ពិសេស​ចំណុច​ទី​៧)

Image
ភរិយា​ប្រធានាធិបតី​ចិន ស៊ី ជីងពីង លោក​ស្រី ផឹង​ លីយួន (Peng Liyuan) ​ធ្លាប់​បាន​​បង្ហាញ​ពី​ការ​យល់​ឃើញ​ចំពោះ​តារាង​ពិន្ទុ​សិក្សា​របស់​កូន ហើយ​គំនិត​នេះ​ក៏​បាន​បង្ក​ការ​ចាប់​អារម្មណ៍​​នៅ​ទូទាំង​វិស័យ​អប់រំ​ក្នុង​ប្រទេស​ចិន។ សម្រាប់​លោក​ស្រី ពិន្ទុ​ប្រឡង​របស់​កូន មិន​បាន​​មាន​សារ​សំខាន់​ស្មើ​នឹង​ការ​បង្រៀន​ឲ្យ​កូន​​ក្លាយ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​នោះ​ឡើយ។ ដូច្នេះ​ហើយ​ការ​​បន្សល់​ទុក​ទ្រព្យ​សម្បត្តិ​មហាសាល​ឲ្យ​កូន​ចៅ​គឺ​មិន​​​ស្មើ​​​ឡើយ​នឹង​ការ​ផ្ដល់​​គតិ​ល្អ​ៗ​ដែល​ជា​ប្រយោជន៍​ក្នុង​ការ​ដំណើរ​ជីវិត​របស់​គេ​ដូច​ខាង​ក្រោម​នេះ ៖ ១. កូន​សម្លាញ់... កូន​ត្រូវ​រៀន​ធ្វើ​ម្ហូប អាហារ។ នេះ​មិន​មែន​ដើម្បី​យក​ទៅ​ប្រណិប័តន៍​អ្នក​ណា​ឡើយ ប៉ុន្តែ​​នៅ​ពេល​ដែល​មនុស្ស​ដែល​ស្រឡាញ់​កូន​មិន​នៅ​ កូន​អាច​​​រស់​នៅ​មើល​ថែ​ខ្លួន​ឯង​​បាន (រស់​បាន​ដោយ​ខ្លួន​ឯង)។ ២. កូន​សម្លាញ់... កូន​ត្រូវ​ចេះ​បើក​បរ​​។ នេះ​មិន​ពាក់ព័ន្ធ​នឹង​តំណែង​ តួ​នាទី​អ្វី​នោះ​ទេ ព្រោះ​បើ​កូន​បើក​ឡាន​ខ្លួន​ឯង​បាន កូន​នឹង​អាច​ទៅ​​គ្រប់​កន្លែង​ដែល​កូន​ចង់​ទៅ​បាន​គ្រប់​ពេល​គ្រប់​វេលា ដោយ​មិន​ចាំ​បាច់​សុំ​អង្វរ​អ្នក​ណា (​មាន​ឯករាជ្យ សិទ្ធិ​សេរី) ...

២២​ប៉ុស្តិ៍​គ្មាន​អាវ​ក្នុង​របស់ Selena យ៉ាង​ហ្នឹង​ៗ​បាន Justin ស្រឡាញ់​ងើប​មុខ​មិន​រួច​សោះ!

Image
តារា​ចម្រៀង​អាមេរិក Selena Gomez តែង​ព្រលែង​ឲ្យ​ឃើញ​ពី​សម្រស់​ធម្មជាតិ​​ដ៏​សិចស៊ី​របស់​នាង​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ដោយ​មិន​ពាក់​អាវ​ទ្រនាប់​ទាល់​តែ​សោះ​ជា​ញឹកញាប់ ដែល​ជា​ស្ទីល​ទាន់​សម័យ​មួយ​របស់​នាង។ ដូច​មិត្ត​អ្នក​គាំទ្រ​បាន​ដឹង​ស្រាប់​ហើយ​ថា Justin Bieber និង Selena Gomez ធ្លាប់​ជា​គូ​ស្នេហ៍​នឹង​គ្នា​ពី​មុន ប៉ុន្តែ​ពួក​គេ​ក៏​បាន​បែក​គ្នា​មួយ​រយៈ ហើយ​ឥលូវ​នេះ​ពួក​គេ​បាន​វិល​មក​ស្រឡាញ់​គ្នា​ម្ដង​ទៀត ក្រោយ​ពី​ស្រី​ស្អាត Selena បែក​គ្នា​ពី​តារា​ចម្រៀង Weeknd។ ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ Justin មិន​ដាច់​ចិត្ត​ពី Selena គេ​ប្រាកដ​ជា​មិន​អាច​រាប់​រំលង​បាន​ឡើយ​នូវ​ភាព​សិចស៊ី​របស់​នាង។ តាម​រយៈ​រូបថត​គ្មាន​អាវ​ក្នុង​របស់ ម្ចាស់​បទ “Same Old Love” ជាង​ ២០ប៉ុស្តិ៍​ខាង​ក្រោម​នេះ គេ​ប្រាកដ​ជា​លែង​ឆ្ងល់៖ ប្រភព៖ កញ្ញា

ល្បីខ្លាំងណាស់នៅចិន! នារីរាប់ពាន់នាក់ហ៊ានលេងល្បែងនេះព្រោះចង់ដឹងថាខ្លួនជា “នារីពិត” ឫយ៉ាងណា

Image
ប្រទេសចិន៖ ប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមប្រហែលជា ធ្លាប់បានដឹង និងស្គាល់រួចមកហើយ នូវល្បែងថ្មីៗប្លែកៗ ដែលអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត និយមចូលចិត្តលេងនិងបង្ហោះចូលក្នុងបណ្តាញសង្គម នាពេលកន្លងមកនេះ ដូចជា ល្បែង យកដៃច្របាច់សុដន់ចេញជារូបបេះដូងជាដើម។ ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ មានការបង្ហោះបន្តៗគ្នានូវល្បែងថ្មីមួយបែបទៀត ដែលបានលេចចេញ ជារូបរាង និងកំពុងល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយល្បែងថ្មីនេះគឺតម្រូវឲ្យនារីៗ លាត់អាវឡើង ហើយប្រើប្រាស់សុដន់ គៀបប៊ិច ឬខ្មៅដៃ និងថតរូប បង្ហោះលើបណ្តាញសង្គម។អរគុណបងប្អូនសូមជួយចែករំលែកផង បើតាមច្បាប់ នៃល្បែងនេះ នារីៗដែលអាច គៀបប៊ិច ឬខ្មៅដៃជាប់ មិនឲ្យធ្លាក់ នោះនឹងត្រូវ ចាត់ទុកថាជា «នារីពិត»។ល្បែងថ្មីនេះមាននារីៗជាច្រើន ក្នុងប្រទេសចិន រាប់ពាន់នាក់ កំពុងភ្លូកទឹកភ្លូកដី លេងល្បែងថ្មីនេះ ខណៈរូបថតជាច្រើន ត្រូវបានចែកចាយ រាប់លានដង នៅលើបណ្តាញសង្គមចិន Weibo ដោយមានសរសេរថា “ឈ្នះការប្រកួតនេះ ដើម្បីបញ្ជាក់ថា អ្នកជានារីពិត” ផងដែរ៕

ប្រពន្ធនឹងសប្បាយចិត្តប្រសិនបើប្តីធ្វើរឿង ៣ យ៉ាងនេះ

Image
ស្រលាញ់​គ្នា​រហូត​ដល់​ថ្ងៃ​រៀបការ​គឺ​អាច​បញ្ជាក់​បាន​ថា​ពួកគេ​ពិត​ជា​ស្មោះស្ម័គ្រ​ខ្លាំង​ហើយ។ ប៉ុន្តែ​គូ​ស្នេហ៍​ភាគ​ច្រើន​នៅ​ពេល​ណា​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​យូរ​ឆ្នាំ​បន្តិច ​ប្រាកដ​ជា​រឿង​មិន​ល្អ​កើត​ឡើង​មិន​ខាន។ ជាក់​ស្ដែង​ដូចជា​ប្ដី​មាន​ស្រី ​លែង​ខ្វល់​ជាមួយ​ប្រពន្ធ ​ប្ដី​មិន​អាច​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រពន្ធ​បាន​ដូច​គ្នា​ដើម ​និង​បញ្ហា​ផ្សេង​ៗ​ទៀត​ជា​ច្រើន? បើ​អីចឹង​មែន ​តើ​មាន​វិធី​សាស្ត្រ​អ្វី​ទៅ ​ដើម្បី​ឱ្យ​ប្ដី​អាច​រក្សា​និង​ធ្វើ​ឱ្យ​ប្រពន្ធ​នៅតែ​សប្បាយ​ចិត្ត​ដូច​កាល​គ្រា​ដំបូង​បាន? ​ខាង​ក្រោម​នេះ​ជា​រឿង​៣​យ៉ាង​អាច​ធ្វើ​ឱ្យ​ប្រពន្ធ​សប្បាយ​ចិត្ត​រហូត​បាន៖ ១. ត្រូវ​តែ​ប្រើ​ពេល​នៅ​ជាមួយ​ប្រពន្ធ​ឱ្យ​បាន​ច្រើន ពេលដែល​បាន​នៅ​ជាមួយ​គ្នា​បាន​ច្រើន អាច​ធ្វើ​ឱ្យ​ភាគី​ខាង​ប្រពន្ធ​ស្ងប់​ចិត្ ហើយ​វា​ជា​ក្ដី​សុខ​មួយ​ក្នុង​គ្រួសារ។ មិន​ចាំ​តែ​នៅ ​២៤​ ម៉ោង​ក្នុង​ ១​ថ្ងៃ​ទេ អ្វី​ដែល​សំខាន់​សុំ​តែ​ពេល​ណា​ដែល​ទំនេរ​ពី​ការងារ​ជា​ពិសេស​ពេល​យប់​នេះ ​បាន​នៅ​ជុំ​គ្រួសារ​ទៅ​គឺ​គ្រប់គ្រាន់​ហើយ កុំ​ឡើយ​តែ​ឆ្លៀត​ចូលខារ៉ាអូខេ​។ ២. សម្ដី​ផ្អែមល្ហែម មនុស្ស​ទោះ​ជា​មាន​វ័យ​ណា​ក៏​ដោយ ​ក៏​ត្រូវ​ការ​ពាក្យ​ស...

អ្នកកើតខែណាពូកែរកលុយ ហើយ​អ្នក​កើត​ខែណា​ពូកែ​ចាយ?

Image
អ្នកកើតខែណាពូកែរកលុយ ហើយ​អ្នក​កើត​ខែណា​ពូកែ​ចាយ? 1.កើតខែមករា៖ មនុស្សប្រុសខែកំណើតនេះ រកលុយរហូតមួយជីវិត គ្មានលុយមិនខ្ចីយកប្រពន្ធ តែបើជាមនុស្សស្រីវិញ រកបណ្តើរចាយបណ្តើរ រមែង​ចូល​ចិត្ត​ធ្វើ​អោយ​ជីវិត​ស្រស់​ថ្លា ។ 2.កើតខែកុម្ភៈ៖ ទាំងប្រុសទាំងស្រីដែលកើតខែនេះ រកបានក្តីរកមិនបានក្តី ចាយគ្មានសល់ ព្រោះគម្រោងចំនាយ​ប្រចាំ​ថ្ងៃ​មិន​ច្បាស់​លាស់។ 3.កើតខែមីនា៖ អ្នកកើតខែនេះបើជាស្រីច្រើនតែជាអ្នកពូកែរកលុយ តែបើជាមនុស្សប្រុស ចាំតែចាយទេ ឬនិយាយ​បាន​ថា​រាង​មិនសូវ​ឧស្សាហ៍​បន្តិច​ ។ 4.កើតខែមេសា៖ អ្នកកើតក្នុងខែនេះ ច្រើនតែជាអ្នកពូកែរកលុយ និងពូកែសន្សំ ទាំងប្រុសទាំងស្រី តែ​ម្តង ព្រោះ​គេ​ជា​មនុស្ស​មាន​គម្រោង​ចំនាយ​ច្បាស់​លាស់ ។ 5.កើតខែឧសភា៖ កើតចំខែនេះ បើជាស្រីចាំចាយលុយប្តី ឬក៏ សង្សារ​ជានិច្ច បើជាប្រុសវិញ ពូកែរកណាស់ តែក៏ចេះចាយដែរ ចាយ​ចង់​ច្រើន​ជាង​រក​ទៀត ។ 6.កើតខែមិថុនា៖ អ្នក​កើតខែនេះ បើជា​មនុស្សស្រីរកលុយទុកដាក់​បាន​យ៉ាង​ល្អ​ប្រពៃ តែបើ​មនុស្សប្រុសវិញស៊ីចាយហ៊ឺហារ គ្មាន​ចេះ​គិត ពី​ភាព​ខ្វះ​ខាត​ថ្ងៃ​ក្រោយ​ឡើយ ។ 7.កើតខែកក្កដា៖ អ្នក​កើត​ខែ​នេះ គឺ នឿយណាស់ ទាំងស្រីទាំងប្រុស មិនចេះចាយលុយគេទេ រកបានខ្លួនឯងហើយ នៅតែមិនចង់ចា...

បើ​ចង់​ដឹង​ថា​គាត់​ស្រឡាញ់​អ្នក​ពិត​ឬ​អត់ សង្កេត​សញ្ញា​​ ៦យ៉ាង​នេះ​

Image
ធម្មជាតិ​​របស់​មនុស្ស​​ប្រុស​គឺ​​មិន​ពូកែ​ក្នុង​ការ​បង្ហាញ​អារម្មណ៍​ ឬ​​គោលបំណង​ពិត​ប្រាកដ​ទៅ​កាន់​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ឡើយ​។ ហេតុដូច្នេះ​ហើយ ប្រសិន​អ្នក​ចង់​ដឹង​ថា​បុរស​ម្នាក់​នេះ​​ស្រឡាញ់​អ្នក​ពិត​មែន​ឬ​យ៉ាង​ណា អ្នក​ត្រូវ​រៀន​សង្កេត​​ទង្វើ កាយវិការ ពាក្យ​សម្ដី​របស់​គាត់​ដោយ​ប្រើ​ភាព​ឆ្លាតវៃ​ផ្ទាល់​ខ្លួន​​។​​ តួយ៉ាង ខាង​ក្រោម​នេះ​ហើយ​ជា​សញ្ញា​ទាំង​៦ ដែល​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​ប្រាកដ​ចិត្ត​ថា​គាត់​​កំពុង​តែ​​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​​៖​ ១. គាត់​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ រាល់​ពេល​អ្នក​និយាយ​ជាមួយ​គាត់ គាត់​តែងតែ​ផ្ដោត​អារម្មណ៍​ស្ដាប់​​ មិន​​ដែល​ធ្វេស​ប្រហែស​ម្ដង​ណា​ឡើយ​។ បន្ថែម​ពី​លើ​នេះ​ទៀត ពេល​មាន​បញ្ហា​អ្វី​កើត​ឡើង គាត់​លើក​យក​សម្ដី​របស់​​អ្នក​មក​និយាយ​វិញ មិន​ឲ្យ​​ខុស​មួយ​ម៉ាត់​ណា​។ ២. គាត់​ទុក​ទូរសព្ទ​មួយ​ឡែក ពេល​នៅ​ជាមួយ​អ្នក​ គាត់​មិន​ដែល​ឆែក​ ឬ​ឆាត​លេង​ជាមួយ​​មិត្តភ័ក្ដិ​​តាម​ទូរស័ព្ទ​​ទេ​ ពេល​នៅ​​ក្បែរ​អ្នក​​​។ អ្នក​គឺ​ជា​មនុស្ស​ស្រី ដែល​គាត់​​ឲ្យ​តម្លៃ​ និង​អាទិភាព​ខ្លាំង​បំផុត​។ ទាល់​តែ​ជា​រឿង​ចាំបាច់​ខ្លាំង ទើប​គាត់​ដាច់​ចិត្ត​លើក​ទូរស័ព្ទ​មក​មើល ឬ​និយា...

បើ​បុរសបើក​ចំហ​រឿង​ ៥​យ៉ាង​នេះ​​ដល់​អ្នក គឺគាត់​ច្បាស់លាស់ និងទុក​ចិត្ត​អ្នក​​ខ្លាំង​បំផុត​

Image
ភាព​ស្មោះត្រង់ ​គឺ​ជា​អ្វី​ដែល​គូ​ស្នេហ៍​​គ្រប់​រូប​តែង​ត្រូវ​ការ​ពី​គ្នា​។ ប៉ុន្តែ​ពេល​ខ្លះ ដោយសារ​តែ​ការ​ស្គាល់​​​គ្នា​មិន​ទាន់​ច្បាស់ គាត់​​ក៏​​​មិន​ព្រម​បង្ហាញ​រឿង​ផ្ទៃ​ក្នុង​​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ប្រាប់​អ្នក ព្រោះ​​តែ​គាត់​គិត​ថា​ស្នេហា​​រវាង​អ្នក​ទាំង​ពីរ​​មិន​​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​សម្រាប់​គាត់​​។ ដើម្បី​ជា​តម្រុយ​ខ្លះៗ​​​សម្រាប់​អ្នក​ ខាង​ក្រោម​នេះ​ជា​រឿង​៥​យ៉ាង​ដែល​មនុស្ស​ប្រុស​ភាគ​ច្រើន​បើក​ចំហ ពេល​គាត់​ទុក​ចិត្ត និង​ប្រាកដ​ប្រជា​ជាមួយ​​មនុស្ស​ស្រី​ក្បែរ​ខ្លួន​ខ្លាំង​បំផុត​៖​ ១. គាត់​ប្រាប់​អ្នក​ថា​ គាត់​ពិត​ជា​​ប្ដូរផ្ដាច់​​​ជាមួយ​អ្នក​ខ្លាំង​ណាស់​ ការ​និយាយ​ពាក្យ​បែប​នេះ ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ដឹង​ពី​ចំនុច​ខ្សោយ​ បាន​ចិត្ត និង​អាច​យក​ប្រៀប​លើ​​គាត់​នៅ​ពេល​ក្រោយ​។ ប៉ុន្តែ​មនុស្ស​ប្រុស​ដែល​​ស្រឡាញ់​​​អ្នក​ខ្លាំង គាត់​មិន​ខ្លាច​នឹង​​បង្ហាញ​ពី​ឆន្ទៈ ឬ​ការ​ប្ដេជ្ញា​ចិត្ត​​ដ៏​មុតមាំ​របស់​​គាត់​​ឡើយ​ ព្រោះ​គាត់​ដឹង​​ច្បាស់​ថា​អ្នក​ជា​ប្រភេទ​​មនុស្ស​ស្រី​​បែប​ណា​​។​ ២. គាត់​ប្រាប់​អ្នក​ថា គាត់​ចង់​ណែនាំ​អ្នក​ឲ្យ​​​ក្រុម​គ្រួសារ​គាត់​ស្គាល់​ មនុស្ស​ប្រុស​ប្រហែល​ជា​​មិន​យក​...

ប្ដី​ប្រពន្ធ​សាន់ ឆាយ​ស្លៀកពាក់​សាមញ្ញ​នាំ​កូន​ទៅ​ជិះទោង​ដើរ​លេង

Image
មាន​លុយ​ច្រើន​សន្ធឹកសន្ធាប់ និង​រវល់​ស្ទើរ​តែ​ដក​ឃ្លា​មិន​រួច តែ​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Barbie Hsu នៅ​តែ​ឆ្លៀត​ពេល​នាំ​កូន​ដើរ​លេង​ដូច​គ្រួសារ​ដទៃ​ទៀត​ដែរ។ កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មករា​មុន​នេះ ស្វាមី​របស់​តារា​សម្ដែង Barbie Hsu មហាសេដ្ឋី Wang Xiaofei បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Weibo របស់​ខ្លួន​ថា៖ "ទោះ​បី​ជា​មិន​ទទួល​បាន​ការ​អនុញ្ញាត​របស់​ប្រពន្ធ​ក៏​ខ្ញុំ​នៅ​តែ​បង្ហោះ​រូប​ទាំង​នេះ​ដែរ។ កាល​ពី​តូច ឲ្យ​តែ​មក​លេង​ល្បែង​នេះ​ម្ដង​ៗ ខ្ញុំ​តែង​តែ​បិទ​ភ្នែក​ហើយ​យំ​ជា​និច្ច តែ​បង​ស្រី និង​ម៉ាក់​ខ្ញុំ​សើច​សប្បាយ​ខ្លាំង​ណាស់។ ពេល​វេលា​បែប​នេះ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ទោះ​បី​ជា​ជីវិត​ពេល​ខ្លះ មាន​ភាព​ច្របូកច្របល់​ច្រើន តែ​ក៏​មិន​អាច​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ​ខ្ញុំ​ដែរ"។ ការ​ចែក​រំលែក​របស់​តួ​រឿង F4 ក្រោយ​មក​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​អ្នក​គាំទ្រ។ ទោះ​បី​ខ្លួន​ជា​អគ្គនាយក​នៃ​សណ្ឋាគារ​មួយ​ក៏​ដោយ តែ​គ្រួសារ​របស់​សាន់ ឆាយ​នៅ​តែ​ផ្ដល់​ភាព​កក់ក្ដៅ​ដោយ​តែង​នៅ​ក្បែរ​ប្រពន្ធ​កូន​ខ្លួន​ជា​និច្ច។ នៅ​ក្នុង​រូប​ទាំង​នេះ​ដែរ គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា ស្រ...

៤ ក្បាច់​យក​ឈ្នះ​ចិត្ត​សង្សារ​មហា​ប្រច័ណ្ឌ

Image
ហត់​ណាស់​មែន​ទេ ​ពេល​ដែល​មាន​សង្សារ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រច័ណ្ឌ​ច្រើន​? ​ប៉ុន្តែ​ក៏​ព្រោះ​តែ​ពាក្យ​ថា​ស្រឡាញ់ ​ទើប​វា​កើត​ទៅ​ជា​ការ​ប្រច័ណ្ឌ ​ហើយ​ក៏​ព្រោះ​តែ​ស្រឡាញ់​ទើប​ដៃ​គូ​សុខ​ចិត្ត​ទ្រាំ​។ ​អ៊ីចឹង​បើ​អ្នក​មាន​សង្សារ​ជា​មនុស្ស​ពូកែ​ប្រច័ណ្ឌ ​គួរ​គប្បី​អនុវត្ត​តាម​ចំនុច​ខាង​ក្រោម​នេះ​៖ ១​. ផ្តល់​ការ​ទុក​ចិត្ត​៖ ចំពោះ​សង្សារ​ដែល​ចូល​ចិត្ត​ប្រច័ណ្ឌ​ច្រើន ​អ្នក​គួរ​តែ​ផ្តល់​ការ​ទុក​ចិត្ត​ទៅ​ឱ្យ​គេ​ជា​រៀង​រាល់​ថ្ងៃ ​។ ២​. ស្តាប់​ហេតុ​ផល​ពេល​ដែល​គេ​អន់​ចិត្ត​៖ កុំ​ខឹង ​ឬ​ធុញ​ទ្រាន់​ពេល​ដែល​គាត់​ចែក​រំលែក​រឿង​រ៉ាវ​ដែល​គាត់​អន់​ចិត្ត។ អ្នក​ត្រូវ​ព្យាយាម​ស្តាប់​ការ​រៀប​រាប់ ​និង​ពន្យល់​ណែ​នាំ​គាត់​ឱ្យ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ​។ ៣​. ប្រើ​សម្តី​សមរម្យ​៖ អ្នក​ត្រូវ​ប្រើ​ប្រាស់​សម្តី​ឱ្យ​ពីរោះ​ពិសា ​ដើម្បី​ឱ្យ​គាត់​មាន​ភាព​កក់​ក្តៅ ​។ ៤​. មិន​ត្រូវ​និយាយ​កុហក​៖ ប្រើ​ពាក្យ​កុហក​ចំពោះ​មនុស្ស​ដែល​ចូល​ចិត្ត​ប្រច័ណ្ឌ​ច្រើន ​ហាក់​បី​ដូច​ជា​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង ​។ ទោះ​បី​ជា​រឿង​ដែល​អ្នក​ចង់​លាក់​បាំង​ជា​រឿង​អាក្រក់​យ៉ាង​ណា​ក្តី ​អ្នក​ក៏​គួរ​តែ​ប្រាប់​ដៃ​គូ​របស់​អ្នក​ឱ្យ​ដឹង​ជា​ចាំ​បាច់...

ប្រុស​ៗ​សង្កេត​មើល បើ​មិត្ត​ស្រី​មាន ៣ ចំណុច​នេះ បញ្ជាក់​ថា​អ្នក​សំណាង​បំផុត

Image
តើ​រាល់​ថ្ងៃ​នេះ​ អ្នក​គិត​ថា​​គូ​ស្នេហ៍​​របស់​ខ្លួន ​​បាន​បំពេញ​តួនាទី​ជា​មិត្ត​ស្រី​ល្អ​គ្រប់គ្រាន់​ហើយ​ឬ​នៅ? ដើម្បី​ស្រាយ​មន្ទិល​នេះ កញ្ញា សូម​បង្ហាញ​​សញ្ញា ៣ យ៉ាង​ដែល​បញ្ជាក់​ថា ការ​ដែល​មាន​នាង​ជា​មិត្ត​ស្រី អ្នក​គឺ​ជា​បុរស​មាន​សំណាង​ខ្លាំង​​បំផុត៖ ១.នាង​ស្រឡាញ់​អ្នក​ជា​អ្នក នាង​អាច​ទទួល​យក​គ្រប់​យ៉ាង​ដែល​ជា​​របស់​អ្នក មិន​ថា​ចំណុច​ល្អ ឬ​ចំណុច​អាក្រក់​​ឡើយ​។ នាង​មិន​ដែល​បង្ខំ ឬ​​​ទាមទារ​ឲ្យ​​អ្នក​ផ្លាស់ប្ដូរ​​ខ្លួន​ឯង ដើម្បី​សម្រប​​តាម​ការ​ចង់​បាន​របស់​នាង​ទេ​។ ហេតុ​ដូច្នេះ​ហើយ​អ្នក​អាច​ផ្ដល់​ក្ដី​ស្រឡាញ់​ឲ្យ​នាង​យ៉ាង​មាន​ជំនឿ​ចិត្ត​បំផុត ព្រោះ​នាង​មិន​ដែល​ផ្ដល់​សម្ពាធ​ផ្លូវ​ចិត្ត​​ឲ្យ​អ្នក​ដូច​គ្នា។ ២.នាង​ផ្ដល់​សេរីភាព​ផ្ទាល់​ខ្លួន​ឲ្យ​អ្នក នារី​ដែល​អាច​ធ្វើ​រឿង​នេះ​បាន ពិត​ជា​ឡូយ និង​គួរ​ឲ្យ​សរសើរ​ខ្លាំង​ណាស់។ នាង​ដឹង​ថា​អ្នក​ស្រឡាញ់​នាង ប៉ុន្តែ​អ្នក​ក៏​មាន​គ្រួសារ និង​មិត្តភ័ក្ដិ​​​​ផ្ទាល់​ខ្លួន​ដែល​​មិន​អាច​បោះបង់​ចោល​ដូច​គ្នា។ តែ​នាង​ព្រម​ឲ្យ​អ្នក​​​ចំណាយ​​ពេល​វេលា​គ្រប់គ្រាន់ ធ្វើ​រឿង​ដែល​អ្នក​ចូលចិត្ត ឬ​ជួប​មនុស្ស​សំខាន់ៗ​ទាំង​នោះ ដោយ​មិន​មាន​ការ​ច្រណែន ឬ​រក​រឿង​អ្វី​ឡ...