អ្នកកើតខែណាពូកែរកលុយ ហើយអ្នកកើតខែណាពូកែចាយ?
អ្នកកើតខែណាពូកែរកលុយ ហើយអ្នកកើតខែណាពូកែចាយ?
1.កើតខែមករា៖ មនុស្សប្រុសខែកំណើតនេះ រកលុយរហូតមួយជីវិត គ្មានលុយមិនខ្ចីយកប្រពន្ធ តែបើជាមនុស្សស្រីវិញ រកបណ្តើរចាយបណ្តើរ រមែងចូលចិត្តធ្វើអោយជីវិតស្រស់ថ្លា ។
2.កើតខែកុម្ភៈ៖ ទាំងប្រុសទាំងស្រីដែលកើតខែនេះ រកបានក្តីរកមិនបានក្តី ចាយគ្មានសល់ ព្រោះគម្រោងចំនាយប្រចាំថ្ងៃមិនច្បាស់លាស់។
3.កើតខែមីនា៖ អ្នកកើតខែនេះបើជាស្រីច្រើនតែជាអ្នកពូកែរកលុយ តែបើជាមនុស្សប្រុស ចាំតែចាយទេ ឬនិយាយបានថារាងមិនសូវឧស្សាហ៍បន្តិច ។
4.កើតខែមេសា៖ អ្នកកើតក្នុងខែនេះ ច្រើនតែជាអ្នកពូកែរកលុយ និងពូកែសន្សំ ទាំងប្រុសទាំងស្រី តែម្តង ព្រោះគេជាមនុស្សមានគម្រោងចំនាយច្បាស់លាស់ ។
5.កើតខែឧសភា៖ កើតចំខែនេះ បើជាស្រីចាំចាយលុយប្តី ឬក៏ សង្សារជានិច្ច បើជាប្រុសវិញ ពូកែរកណាស់ តែក៏ចេះចាយដែរ ចាយចង់ច្រើនជាងរកទៀត ។
6.កើតខែមិថុនា៖ អ្នកកើតខែនេះ បើជាមនុស្សស្រីរកលុយទុកដាក់បានយ៉ាងល្អប្រពៃ តែបើមនុស្សប្រុសវិញស៊ីចាយហ៊ឺហារ គ្មានចេះគិត ពីភាពខ្វះខាតថ្ងៃក្រោយឡើយ ។
7.កើតខែកក្កដា៖ អ្នកកើតខែនេះ គឺ នឿយណាស់ ទាំងស្រីទាំងប្រុស មិនចេះចាយលុយគេទេ រកបានខ្លួនឯងហើយ នៅតែមិនចង់ចាយផង គេសន្សំសំចៃខ្លាំងបំផុត ព្រោះគេមានការភ័យខ្លាច ចំពោះភាពខ្វះខាតនាថ្ងៃមុខជាទីបំផុត ។
8.កើតខែសីហា៖ អ្នកកើតខែនេះ រកមិនសូវបានមិនសូវចាយទេ តែបើរកបានវិញ ចាយដូចព្យុះ ទាំងប្រុសទាំងស្រី ខុសតែមនុស្សស្រីកើតខែនេះចេះទុកដាក់ខ្លះ បើមនុស្សប្រុសវិញ មិនទុកអោយសល់ទេ «អស់ហើយចាំរកទៀត»។
9.កើតខែកញ្ញា៖ អ្នកកើតខែនេះ ខុសស្រលះពីការគិតអ្នកគ្រប់គ្នា មិនស្រណុកចាំចាយលុយទេ ត្រូវតែរកខ្លួនឯងទើបមានលុយចាយ ហើយចាយសន្សំៗ មិនហ៊ានចាយច្រើនទេ គេជាមនុស្សស្រលាញ់លុយណាស់ ៕
10.កើតខែតុលា៖ អ្នកកើតខែនេះ ទាំងប្រុសទាំងស្រី គឺពូកែរកណាស់ ហើយចាយក៏ពូកែចាយណាស់ដែរ តិចៗមិនចាយទេ បើចាយម្តងៗ អស់ទាំងដុំទាំងដុំតែម្តង។
11.កើតខែវិច្ឆិកា៖ អ្នកកើតខែនេះ បើជាមនុស្សប្រុស តែងតែជាអ្នករកលុយ មនុស្សស្រីវិញច្រើនស្រណុកចាយលុយគេ ពីរនាក់នេះ ផ្ទុយគ្នាស្រឡះតែម្តង ។
12.កើតខែធ្នូ៖ អ្នកកើតខែនេះ មិនខុសពីអ្នកកើតខែវិច្ឆិកាប៉ុន្មានទេ ទាស់ត្រង់អ្នកខែវិច្ឆិកា ប្រុសអ្នករក ស្រីអ្នកស្រណុកចាយ តែ អ្នកកើតខែធ្នូវិញ ស្រីអ្នកប្រឹងរក ប្រុសអ្នកស្រណុកចាយ ទៅវិញ ។
ដោយ៖Share(ចែករំលែក)| សូមចុចឡាយផេក (Like) ដើម្បីទទួលបានពត៌មានជាច្រើនទៀត ប្រភព៖ Rose Online Magazine












Comments
Post a Comment