៤ ក្បាច់​យក​ឈ្នះ​ចិត្ត​សង្សារ​មហា​ប្រច័ណ្ឌ

ហត់​ណាស់​មែន​ទេ ​ពេល​ដែល​មាន​សង្សារ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រច័ណ្ឌ​ច្រើន​? ​ប៉ុន្តែ​ក៏​ព្រោះ​តែ​ពាក្យ​ថា​ស្រឡាញ់ ​ទើប​វា​កើត​ទៅ​ជា​ការ​ប្រច័ណ្ឌ ​ហើយ​ក៏​ព្រោះ​តែ​ស្រឡាញ់​ទើប​ដៃ​គូ​សុខ​ចិត្ត​ទ្រាំ​។ ​អ៊ីចឹង​បើ​អ្នក​មាន​សង្សារ​ជា​មនុស្ស​ពូកែ​ប្រច័ណ្ឌ ​គួរ​គប្បី​អនុវត្ត​តាម​ចំនុច​ខាង​ក្រោម​នេះ​៖
១​. ផ្តល់​ការ​ទុក​ចិត្ត​៖ ចំពោះ​សង្សារ​ដែល​ចូល​ចិត្ត​ប្រច័ណ្ឌ​ច្រើន ​អ្នក​គួរ​តែ​ផ្តល់​ការ​ទុក​ចិត្ត​ទៅ​ឱ្យ​គេ​ជា​រៀង​រាល់​ថ្ងៃ ​។
២​. ស្តាប់​ហេតុ​ផល​ពេល​ដែល​គេ​អន់​ចិត្ត​៖ កុំ​ខឹង ​ឬ​ធុញ​ទ្រាន់​ពេល​ដែល​គាត់​ចែក​រំលែក​រឿង​រ៉ាវ​ដែល​គាត់​អន់​ចិត្ត។ អ្នក​ត្រូវ​ព្យាយាម​ស្តាប់​ការ​រៀប​រាប់ ​និង​ពន្យល់​ណែ​នាំ​គាត់​ឱ្យ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ​។
៣​. ប្រើ​សម្តី​សមរម្យ​៖ អ្នក​ត្រូវ​ប្រើ​ប្រាស់​សម្តី​ឱ្យ​ពីរោះ​ពិសា ​ដើម្បី​ឱ្យ​គាត់​មាន​ភាព​កក់​ក្តៅ ​។
៤​. មិន​ត្រូវ​និយាយ​កុហក​៖ ប្រើ​ពាក្យ​កុហក​ចំពោះ​មនុស្ស​ដែល​ចូល​ចិត្ត​ប្រច័ណ្ឌ​ច្រើន ​ហាក់​បី​ដូច​ជា​យក​សាំង​ទៅ​ចាក់​លើ​ភ្លើង ​។ ទោះ​បី​ជា​រឿង​ដែល​អ្នក​ចង់​លាក់​បាំង​ជា​រឿង​អាក្រក់​យ៉ាង​ណា​ក្តី ​អ្នក​ក៏​គួរ​តែ​ប្រាប់​ដៃ​គូ​របស់​អ្នក​ឱ្យ​ដឹង​ជា​ចាំ​បាច់​ក្នុង​ពេល​វេលា​ណា​មួយ​សម​ស្រប ​៕
ប្រភព៖ Lovepanky

Comments

Popular posts from this blog

រឿងបុរសដណ្ដឹងប្រពន្ធ

រឿងដើមកំណើតរន្ទះ

រឿងភ្នំនាងកង្រី