រឿងបុរសដណ្ដឹងប្រពន្ធ
កាលពីព្រេងនាយ មានបុរសម្នាក់ចង់បានប្រពន្ធ ទៅដណ្តឹងកូនគេម្នាក់ ។ ម្តាយឪពុកគេថា «បើចង់បានកូនយើងជាប្រពន្ធ លុះតែឲ្យយើងចងត្រាំទឹកបានបីយប់ ទើបយើងឲ្យកូនបាន» ។ បុរសនោះ ក៏ព្រមឲ្យគេចងត្រាំទឹក ដល់ត្រាំទឹកបានពីរយប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ ក៏លើកដៃឡើងអាំងលេង ។ គេមើលមកឃើញគេថាបុរសនោះអាំងភ្លើង គេមិនឲ្យកូនគេជាប្រពន្ធឡើយ ។ បុរសនោះ ខឹងណាស់ទៅប្តឹងចៅក្រម ចៅក្រមឲ្យទៅកោះម្តាយឪពុកខាងស្រីនោះមកជំនុំជម្រះ ។ ចៅក្រមយកសំណូកពីអ្នកចុងក្តី ក៏កាត់ថា «ចៅឯងត្រូវចាញ់គេហើយ មិនត្រូវបានកូនគេទេ បើដូច្នេះ ចៅឯងទៅរៀបបាយមកឲ្យយើងស៊ី» ។ ឯចៅនោះ ឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធ ហើយគេប្រើទៅរៀបបាយមកឲ្យគេស៊ីផង ក៏តូចចិត្តណាស់ ដើរបណ្តើរយំបណ្តើរ ទៅប្រទះនឹងសុភាទន្សាយៗសួរថា «ថ្វីបងក៏បានជាយំ?» ។ បុរសនោះ ប្រាប់តាមដំណើរសព្វគ្រប់ប្រការ ។ សុភាទន្សាយសួរថា « គេឲ្យបងឯងទៅណា? » ។ បុរសនោះថា «ឥឡូវគេប្រើឲ្យទៅរៀបបាយ » ។ សុភាទន្សាយថា « អើបងរៀបរួច មកយកអញទៅផង អញ...
Comments
Post a Comment