លែង​ខ្វល់​រឿង​សត្វ​ល្អិត​ក្នុង​ផ្ទះ​ទៀត​ហើយ ​វិធី​ងាយ​ៗ​ដូច​បក​ចេក​ទាំង​នេះ​អាច​ជួយ​បាន

ស្ត្រី​មេ​ផ្ទះ​ទាំង​ឡាយ​ច្បាស់​ជា​ធុញ​ទ្រាន់​ខ្លាំង ​ព្រោះ​តែ​បញ្ហា​សត្វ​ល្អិត​ចង្រៃ​ដូច​ជា​មូស ​កន្លាត ​ស្រមោច ​ជា​ដើម​ដែល​រាត​ត្បាត​ពេញ​ផ្ទះ។ ​ទោះ​បី​អ្នក​បាន​ប្រើ​​ស្រ្ពាយ​បាញ់​កម្ចាត់​ក៏​ដោយ ​ក៏​វា​នៅ​តែ​អាច​ត្រលប់​មក​វិញ​ដដែល។ ​ម្យ៉ាង​ទៀត​សារធាតុ​គីមី​នៅ​ក្នុង​ស្រ្ពាយ​រឹត​តែ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ថែម​ទៀត។ ​ប៉ុន្តែ​កុំ​ភ័យ ​កញ្ញា ​នឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ឱ្យ​មក​សាក​ល្បង​វិធី​ងាយ​ៗ​ដូច​ខាង​ក្រោម​នេះ​វិញ៖
១. សត្វ​កន្លាត គ្រឿង​ផ្សំ៖ ខ្ទឹម​បារាំង ​និង​ម្សៅ​ Baking Soda វិធី​ធ្វើ​៖ ចិញ្រ្ចាំ​ខ្ទឹម​បារាំង​ហើយ​លាយ​ជាមួយ​ម្សៅ Baking Soda រួច​យក​មក​រោយ​នៅ​កន្លែង​ដែល​ឧស្សាហ៍​មាន​កន្លាត។
២. សត្វ​ស្រមោច គ្រឿង​ផ្សំ៖ ​ម្សៅ​ពោត វិធី​ធ្វើ​៖ រោយ​ម្សៅ​ពោត​នៅ​កន្លែង​ដែល​ស្រមោច​ឆ្លង​កាត់ ​ឬ​សំបុក​ស្រមោច​តែ​ម្តង ​ហើយ​រង់​ចាំ​មើល​លទ្ធផល​ប្រហែល​មួយ​ទៅ​ពីរ​សប្តាហ៍។ ៣. សត្វ​មូស គ្រឿង​ផ្សំ៖ ក្រឡ​ថ្ម ​អេប៉ុង ​ប្រេង​ឡាវែនឌឺ ​ជី​អង្កាម វិធី​ធ្វើ៖ បន្តក់​ប្រេង​ឡាវែនឌឺ ​៣ ​តំណក់​លើ​អេប៉ុង​ហើយ​ដាក់​ក្នុង​ក្រឡ​ថ្ម ​បន្ទាប់​មក​ដាក់​ជី​អង្កាម​ប៉ុន្មាន​សន្លឹក​ចូល​ក្នុង​ក្រឡ​នោះ​ទៀត។ ទុក​អេប៉ុង​ក្នុង​ក្រឡ​គ្រប​ឱ្យ​ជិត​មួយ​យប់ ​រួច​សឹម​បើក​ចេញ​ឱ្យ​វា​ភាយ​ក្លិន៕
ប្រភព៖ bestie

Comments

Popular posts from this blog

រឿងបុរសដណ្ដឹងប្រពន្ធ

រឿងភ្នំនាងកង្រី

រឿងដើមកំណើតរន្ទះ